យោងតាមសេចក្តីប្រកាសពីកងកម្លាំងទ័ពជើងអាកាស របស់អាមេរិកបានឲ្យដឹថា ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ HH-60W ចំនួន១១២គ្រឿង ត្រូវបានបញ្ជូនទៅដល់ មូលដ្ឋានកងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី ។
ឧទ្ធម្ភាគចក្រយោធាទាំងនោះ បានធ្វើដំណើរចេញពីសាលាហ្វឹកហ្វឺន Sikorsky របស់ក្រុមហ៊ុន Lockheed Martin ក្នុងទីក្រុង Stuart រដ្ឋផ្លរីដា ដោយកងសង្គ្រោះ លេខ៤១ របស់មូលដ្ឋានទ័ពអាកាស Moody និងកងតេស្តសាកល្បង ការហោះហើរ លេខ៤១៣ និងកងតេស្តនិងវាយតម្លៃលេខ៨៨។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រ HH-60W គឺប្រភេទធ្វើឲ្យប្រសើរឡើង របស់ឧទ្ធម្ភាគចក្រចម្បាំង UH-60M Black Hawk ហើយជាចុងក្រោយនឹងប្រើជំនួស តំណែងឧទ្ធម្ភាគចក្រស្វែងរក និងសង្គ្រោះក្នុងសង្គ្រាមផ្ទុកទម្ងន់ធម្យម HH-60G Pave Hawk ដែលដាក់ឲ្យបម្រើការនៅក្នុងឆ្នាំ១៩៨២ ៕