ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារសម្រេចផ្អាកបណ្តោះអាសន្ន២សប្តាហ៍ នៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅភ្នំពេញ និងខេត្តកណ្ដាល

​ភ្នំពេញ ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចផ្អាកការបណ្ដុះ បណ្ដាលនៅ តាមគ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃនេះតទៅ។​ នេះយោងតាមសេចក្តីប្រកាសនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០​។

តាមសេចក្តីប្រកាស បានបញ្ជាក់ថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំងនោះត្រូវ បន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬ អនឡាញ (ONLINE)៕