អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
លិខិតគោរពស្នើសុំរបស់លោកស្រី លី ស្រីវីណា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់ព្រមហើយក្នុងការទទួលយកលោកស្រី មកធ្វើជាសមាជិកគណបក្ស។