ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

យុទ្ធនាការលើកកម្ពស់សិទ្ធិជនមានពិការភាព​ កំពុងជំរុញអនុវត្តយ៉ាងសកម្មទាំងថ្នាក់ជាតិនិងក្រោមជាតិ

សៀមរាប៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងសហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ ធ្វើយុទ្ធនាការផ្សព្វផ្សាយការលើកកម្ពស់សិទ្ធិជនមានពិការភាពយ៉ាងសកម្ម នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅក្នុងខេត្តសៀមរាប។

ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ ជនមានពិការភាពដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់ជនមានពិការភាពត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីជៀងវាងការឆ្លងជំងឺកូដវីដ-១៩ នៅក្នុង សហគមន៍។

លោក ឯម ច័ន្ទមករា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធនិងសេចក្តីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។

ជារឿយៗ ក្រុមប្រឹក្សាសកម្មភាពជនពិការតែងបានធ្វើយុទ្ធសាស្ត្រចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ក្នុងគោលបំណងជំរុញការអនុវត្តផែននេះឱ្យមានស័ក្កសិទ្ធភាព ឆ្លើយតបតម្រូវការរបស់ជនមានពិការភាព និងស្របតាមចក្ខុវិស័យរួមគឺ “ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អនិងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាព គ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍន៍”។

លោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា ការជំរុញធ្វើបរិយាប័ន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ ក្រសួង រដ្ឋបាល រាជធានី ខេត្ត ស្ថាប័ន ដើម្បីឈានទៅសម្រេចបានគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាពគឺជាគោលបំណងសំខាន់របស់ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ពោលសូមអរគុណសន្តិភាព ៕