ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតអោយលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

លោក​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាត អោយ លោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជួបសម្ដែងការគួរសម និងរាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោក CHEN JIANGAN បានថ្លែងថា ​នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនវិនិយោគ ទាំងអស់ចំនួន១៦៥ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារចំនួន៣០.០០០កន្លែង។ ក្នុងរយៈពេលពី ខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និង នាំចូល របស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប១៣​០០លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

លើសពីនេះក្រុមហ៊ុនបានកសាងអាគារស្នាក់នៅ សម្រាប់កម្មករចំនួន០៦ខ្នង សម្រាប់កម្មករ កម្មការិនីចំនួន៣.០០០នាក់ហើយ​ ក្នុងគោលបំណងដើម្បីឆក់យកឱកាសនៃការអភិវឌ្ឍយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជាពន្លឿនការសម្រេចនូវការរំពឹងទុកដែលកសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទៅឧទ្យានអន្ដរជាតិរបស់សម្ដេចតេជោ ហ៊ុន សែន។
លោក​បានថ្លែងថា នឹង​​បង្កើនការទាក់ទាញវិនិយោគអន្ដរជាតិ ប្រមូលធនធានអន្ដរជាតិ កសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុកំពុងរៀបចំឯកសារដើម្បីចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជាដើម្បីទាក់ទាញការវិនិយោគអន្ដរជាតិជា ពិសេសនៅតំបន់អឺរ៉ុបនិងអាមេរិកនិងស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាំទ្រការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន កម្ពុជាទៅជាឧទ្យានអន្តរជាតិ ខិតខំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា និងបន្ទាប់មកនៅហុងកុង។
លោកប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបន្ថែមទៀតថារោងចក្រថាមពលអគ្គិសនីធ្យូង ថ្មគ្រោងនឹងបញ្ចប់ការសាងសង់និង អញ្ជើញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីចូលរួមពិធីសម្ភោធរោងចក្រអគ្គិសនី
នេះផងដែរ។
សម្រាប់​​ ឧបនាយករដ្ឋមន្ត្រី បានលើកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាកូនបង្កើតរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលស្ថិតក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជា មានិតចិន។
លោក​បន្តទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសបំផុត ដែលនៅជិតកំពង់ផែទីក្រុងព្រះ សីហនុ និងជាក្បាលម៉ាស៊ីនសម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចនិង ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជាហើយក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគច្រើន ក្នុងក្រុងព្រះសីហនុ នេះ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន អោយ បាន១០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានា ផ្សេង ទៀត អោយបានកាន់តែច្រើន។
លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរនាំចេញផលិតផលក្នុងសហគមន៍អាស៊ានដែលមានប្រជាជន ជាង៦០​០លាននាក់ ហើយជាមូលដ្ឋានផលិតកម្មសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រី នឹងគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ​សីហនុ ចូលទីផ្សារភាគហ៊ុន កម្ពុជា។

លោក​ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែមានការ អភិវឌ្ឍខ្លាំងនាពេលខាងមុខឆាប់នេះ ក្រោយពីចូលទីផ្សារមូលបត្រកម្ពុជានិងហុងកុង។ ដោយ​ឡែកលោក​​ឧបនាយករដ្ឋមន្ត្រី រីករាយនឹងចូលរួមពិធីសម្ភោធ​រោងចក្រអគ្គិសនីធ្យូងថ្ម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដើម្បីកុំអោយរាំងស្ទះសំណើរការរោងចក្រ ដោយ​សារការដាច់អគ្គិសនីម្ដងៗ។