ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត លី យុន (Dr. Li Khun) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ចំនួន ០២ជើង ដើម្បីដឹកជញ្ជូនម៉ាស និងបរិក្ខាពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូនាំយកម៉ាសចំនួន២លាន ១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាលឡាវ។