ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាលើសំណើសុំវិនិយោគ វារីយវប្បកម្ម (កន្លែងចិញ្ជឹមត្រី)

កំពង់ចាម៖ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំពិភាក្សាលើសំណើសុំវិនិយោគធ្វើវារីយវប្បកម្ម (កន្លែងចិញ្ជឹមត្រី) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានស្វាគមន៍សម្រាប់គម្រោងស្នើសុំវិនិយោគធ្វើវារីយវប្បកម្ម ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមផ្គត់ផ្គង់ប្រភពសាច់ត្រី ជូនដល់ទីផ្សារកម្ពុជាដែលកំពុងតែខ្វះខាតត្រីនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀតក៏នឹងជួយអភិវឌ្ឍន៍នៅតាមតំបន់ធ្វើវារីវប្បកម្មឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលអនាគតផងដែរ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើការសិក្សាបន្ថែមលើទិដ្ឋភាពច្បាប់ និងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសិក្សាអំពីផលប៉ះពាល់ លើគម្រោងវារីវប្បកម្មនីមួយៗបន្ថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តអ្នកវិនិយោគដែលមានបំណង មកបោះទុនវិនិយោគនៅក្នុងខេត្ត ក្នុងធ្វើវារីវប្បកម្ម ក៏ដូចជាដើម្បីជៀសវាងឱ្យបានជាអប្បបរមា នូវផលប៉ះពាល់លើគម្រោងវិនិយោគវារីវប្បកម្ម ទៅលើ សហគមន៍ និងប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនៅក្នុងតំបន់នេះ៕