ភ្នំពេញ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំ ស្ដីពីដំណើរការផលិតប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ជនបរទេសអន្តោប្រវេសន្ត ការកត់ត្រាចូលក្រាំងបញ្ជីទិន្នន័យ និងការតម្លើងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោបរវេសន្ត (IMS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក ឧត្តមសេនីយ៍ឯក ឌឹម រ៉ា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការផលិតបញ្ជីស្ថិតិសម្រាប់ប្រថាប់ត្រាក្រសួងមហាផ្ទៃ បានចំនួន ១០ខេត្ត រួមមាន ខេត្តស្វាយរៀង ខេត្តកោះកុង តកំពត ឧត្តរមានជ័យ ប៉ៃលិន មណ្ឌលគិរី កែប ស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ ព្រមទាំងកំពុងផលិត និងផ្ទៀងផ្ទាត់ ចំនួន ១៥ រាជធានី-ខេត្ត ក្នុងរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង កំពង់ចាម ក្រចេះ ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ កំពង់ស្ពឺ តាកែវ កំពង់ធំ និងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព លើប្រព័ន្ធគ្រប់គ្រងជនបទេសអន្តោប្រវេសន្តដំណើរការលើកុំព្យូទ័រ ជំនាន់ទី៦.២ និងធ្វើបច្ចុប្បន្នភាពប្រពន្ធត្រួតពិនិត្យលើទូរស័ព្ទ IMS App ជំនាន់ទី៣.៥ និងបានបញ្ចូលទិន្នន័យជនបរទេសអន្តោប្រវេសន្ត ទៅក្នុងប្រព័ន្ធ IMS ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់មន្ត្រីជំនាញទាំងអស់ យកចិត្តទុកដាធ្វើយ៉ាងណា ដើម្បីបញ្ចប់បញ្ជីស្ថិតិជនបទេសអន្តោប្រវេសន្ត សម្រាប់ប្រថាប់ត្រាក្រសួងមហាផ្ទៃ ឲ្យបានចប់សព្វគ្រប់មុនដំណាច់ឆ្នាំ។ ត្រូវខិតខំធ្វើឲ្យបានសម្រេចការក៏សាងឯកសារអេឡិចត្រូនិច គឺការការកត់ត្រាចូលក្រាំងបញ្ជីទិន្នន័យ និងការតម្លើងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោបរវេសន្ត (IMS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា ភារកិច្ចចាំបាច់ដែលនាយកដ្ឋានជនបទេសអន្តោប្រវេសន្តត្រូវធ្វើជាប្រចាំនោះ គឺការផ្តល់បណ្ណ័ស្នាក់នៅអចិន្ត្រៃយ៍ និងការត្រួតពិនិត្យសុពលភាព ដើម្បីអាចធ្វើការគ្រប់គ្រងជនបទេសអន្តោប្រវេសន្ត ម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធិភាព៕