លោក ហេរ៉ូ សុជាតិ អគ្គនាយកក្រុមហ៊ុន Top4 Realty និងភរិយា រួមនិងថ្នាក់ដឹកនាំទាំងអស់នៃក្រុមហ៊ុនTop4 Realty បានចូលរួមអបអរសាទរ លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក្រុមហ៊ុន N&Y Real Estate ក្នុងឱកាសដែលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាឧត្តមសេនីយ៍ត្រី នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា លោកឧត្តមសេនីយ៍ត្រី ព្រមទាំង ក្រុមគ្រួសារ ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងសូមជូនពរបួនប្រការ គឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕