ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីតាំងស្តុក និងចែកចាយអាល់កុលឈ្មោះ “សេងគា”សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា សម្រេចឱ្យផ្អាកចរាចរជាបណ្តោះអាសន្ន

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ចុះត្រួតទៅទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងមានឈ្មោះ “សេងគា” ស្ថិតនៅផ្ទះលេខ ១៥២ Eo ផ្លូវ ១០៧ ភូមិ៤ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២០។
ក្រោយពីត្រួតពិនិត្យជាក់ស្តែងឃើញមានអាល់កុលច្រកក្នុងប៊ីដុង ៣០លីត្រ សរុបចំនួន ៥០ប៊ីដុងដែល ៣៩ប៊ីដុងមានប្រភពពីសិប្បកម្មផលិតអាល់កុលក្នុងស្រុកកោះធំ និង ១១ប៊ីដុង ប្រភពពីក្រុមហ៊ុន SKD ហើយ និងស្រាអង្ករ ចំនួន ២០លីត្រ។ បន្ទាប់មក មន្រ្តីជំនាញបានសម្រេចបិតសៀលលើ ប៊ីដុងទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគពីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕