ព្រះសីហនុ៖ ផលិតផលជាឱសថបំប៉នសុខភាព ដែលហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៤ទូកុងតៃន័រ ស្មើនឹង ៣៣០កេស ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ រកឃើញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះ ។
បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ បានត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិត ផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ៤ទូកុងតៃន័រ របស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលឱសថបំប៉នសុខភាពរួមមាន៖
-OCTA-Z ចំនួន ៣០ប៉ាឡែត ស្មើនឹង ១២៦កេស
-CHANGE ចំនួន ០២ប៉ាឡែត ស្មើនឹង ៤៨កេស
-YA HWANG SAM ចំនួន ០៤ប៉ាឡែត ស្មើនឹង ៩៦កេស
-GAN BO HO ចំនួន ០២ប៉ាឡែត ស្មើនឹង ៦០កេស។
ផលផលិតផលបំប៉នសុខភាពខាងលើ ហួសកាលបរិច្ឆេទប្រើប្រាស់ទាំងអស់ហើយ សមត្ថកិច្ចចម្រុះ បានកិបសៀលើទូកុងតៃន័ររក្សាទុកនៅទីលានកំពង់ផែ និងរង់ចាំម្ចាស់ទំនិញចូលមកដោះស្រាយតាមនីតិវធីច្បាប់៕