ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសុខាភិបាល សម្រេច​បិទ​អគារ​កាណាឌីយ៉ាជាបណ្តោះអាសន្ន រហូតដល់​ថ្ងៃទី​១៧​ធ្នូ

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ប្រកាសបិទធនាគារ ​កាណាឌីយ៉ា​ទាំងមូល រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ ការសម្រេច​នេះ ធ្វើឡើង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

យោងតាម​លិខិត​ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ របស់ក្រសួងសុខាភិបាល បានជម្រាប់ប្រាប់ អ្នកឧកញ៉ា ពុង ឃាងសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ។

ក្រសួងសុខាភិបាល បានបញ្ជាក់​ថា ដោយសារ​បុគ្គលិក នៅ​ធនាគារ​ចិន​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នា នៅ​អគារ​កាណាឌីយ៉ា ដូច្នេះ​ត្រូវ​បិទ​អគារ​កាណាឌីយ៉ា​ទាំងមូល បន្តទៀត រយៈពេល ១៤​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​០៣ ខែធ្នូ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ ដោយឡែក បុគ្គលិក ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់ ត្រូវធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០»៕​

 

ធនាគារ កាណាឌីយ៉ា នឹង ផ្តោត ការ ផ្តល់ ហិរញ្ញវត្ថុ ដល់ ម្ចាស់ អាជីវកម្ម  ស្ត្រី — Cambonomist

Canadia Tower - Picture of Canadia Tower, Phnom Penh - Tripadvisor