អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោក ថោង វរលក្ខណ៍និងជាប្រធានក្រុមការងារចុះជួយស្រុកពាមរក៍ បានចូលរួមបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀលរយៈពេល 6 ខែ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីត19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។