កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីជំនាញ អាជ្ញាធរ ក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យមើលសកម្មភាពនៃការអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវ ចំនួន០៣ខ្សែ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលមានប្រវែង២.៨៤៥ ម៉ែត្រ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
-ខ្សែទី១ (ផ្លូវលេខ៧ចាស់ ) ប្រវែង១.៥៦២ម៉ែត្រ ទទឹង១០ម៉ែត្រ ចាប់ពីផ្លូវកែងរង្វង់មូល (១-៧៩) ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវព្រះមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ក្រុងកំពង់ចាម។
-ខ្សែទី២ (ផ្លូវលេខ៥១) ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
-ខ្សែទី៣ (ផ្លូវលេខ៥៥) ប្រវែង៧៧១ម៉ែត្រ ទទឹង ៧,៥-៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ដល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមកម្រិតស្តង់ដា លក្ខណៈបច្ចេកទេសដើម្បីធានាគុណភាព សោភ័ណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា គម្រោងអ៊ុតកៅស៊ូបេទីម លើកំណាត់ផ្លូវទាំង៣ខ្សែនេះ ប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម៕