ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទស្សនៈ និងមតិ៖ តើអ្នកណាចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃលិចទឹកជាង ៤០០ហិកតានៅខេត្តព្រះសីហនុឲ្យទៅឧកញ៉ាម្នាក់

ទស្សនៈ និងមតិ៖

ភ្នំពេញ៖ ដីព្រៃលិចទឹក និងព្រៃកោងកាង​ ជាង ៤០០ហិកតា ក្នុងតំបន់សហគមន៍ជ្រលង នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ដែលសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល តកូន តចៅ និងរក្សាជាតំបន់អេកូទេសចរណ៍ធម្មជាតិផងនោះ ត្រូវបានឧកញ៉ា ហាន់ ឃៀង រំលោភបំពានដោយគ្មានញញើតច្បាប់ទាល់តែសោះ ។

ពាក់ព័ន្ធបញ្ហានេះដែរ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានាបានសម្ដែង នូវការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីនៅសុខៗលោកឧកញ៉ា ហាន់ ឃៀង មានសិទ្ធិកាន់កាប់ដីព្រៃលិចទឹកទៅវិញ។​
ជាមួយ​គ្នា​នេះប្រជាពលរដ្ឋមូលដ្ឋានបានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា មេត្ដាជួយពិនិត្យនិងចាត់វិធានការលើករណីនេះផង ។

ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសម្ដែងនូវការងឿងឆ្ងល់ និងហួសចិត្តថាតើ ប័ណ្ណកម្មសិទ្ធិទាំង ២៨ប័ណ្ណ របស់ឧកញ៉ា ហាន់ ឃៀង អាចទទួលបានពីប្រភពណា ហើយអ្នកណាជាអ្នកចេញឲ្យ ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិដីចំនួន ២៨ប័ណ្ណនេះ មានម្ចាស់កម្មសិទ្ធិឈ្មោះលោក ឧកញ៉ា ហាន់ ឃៀង តែម្នាក់ហើយប័ណ្ណនេះ បានចេញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ ដែលយោងតាមអនុក្រឹត្យលេខ៨៩ អនក្របក ស្ដីពីការកាត់ដីទំហំជាងបួនរយហិកតា (៤២៣,១៦៦១) នៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៦គ្រួសារ និងមួយចំណែកទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលេខក្បាលដី តែបើតាមការជាក់ស្តែងដីនោះគឺជាដីព្រៃលិចទឹកទេ។

សូមរំលឹកថា ទាក់ទិនទៅនិងការធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ដី ធ្វើឡើងដោយមិនប្រក្រតី កាលពីឆ្នាំ២០១៦ កន្លងមកដែលបានកសាងឡើង ធ្វើឲ្យប៉ះពាល់ដល់តំបន់ព្រៃលិចទឹក និងព្រៃកោងកាង នៃតំបន់សហគមន៍នេសាទ ការពារធនធានធម្មជាតិ ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និរាករណ៍ចោលអស់ រួមមាន ខេត្ដកែបចំនួន ៤២ប័ណ្ណ ខេត្ដព្រះសីហនុចំនួន ៧ប័ណ្ណ និងខេត្ដកោះកុងចំនួន ០៧ប័ណ្ណផងដែរ។

ដោយ dap news