ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការថៃ កាត់ទោសប្រហារជីវិតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មម្នាក់ ប៉ុន្តែក្រោយមកបន្ធូរបន្ថយ មកត្រឹមជាប់គុកមួយជីវិតវិញ

បរទេស៖ តុលាការប្រទេសថៃ បានកាត់ទោសប្រហារជីវិត អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Banyin Tangpakorn ដោយទោសនេះ ត្រូវបានកាត់បន្ថយ មកជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់ការផ្តល់សក្ខីកម្ម ដែលមានប្រយោជន៍។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ​ថា ជនជាប់ចោទ ៥ នាក់ផ្សេងទៀត ដែលត្រូវបានផ្តន្ទាទោសផងដែរ ពីបទសហការគ្នា ក្នុងការធ្វើឃាតបងប្រុស របស់ចៅក្រមកាលពី ៥ ឆ្នាំមុន ត្រូវបានផ្តន្ទាទោស អស់មួយជីវិត ឬទោសប្រហារជីវិត។

តុលាការព្រហ្មទណ្ឌកណ្តាល សម្រាប់ករណីអំពើពុករលួយ និងការប្រព្រឹត្តខុសកាលពីថ្ងៃអង្គារ បានចំណាយពេលពីរម៉ោង ដើម្បីអានការកាត់ទោស ចំពោះជនជាប់ចោទទាំង ៦ នាក់។

វរសេនីយ៍ Banyin ត្រូវបានរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់ចំនួន ៥ ៕

ប្រែសម្រួលៈ ណៃ តុលា