ភ្នំពេញៈ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់ព្រះអង្គជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ ការតែងតាំងនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ការតែងតាំងនេះបានធ្វើឡើងបន្ទាប់ពីព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានឋានៈស្មើទេសរដ្ឋមន្ត្រី។
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានតែងតាំងព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨៕