ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភាពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ បានប្រគល់​ថវិកា ៤០៦០​ ដុល្លារ​អាមេរិក​ ដល់រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដើម្បីទិញវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ កូវីដ​ ១៩

ថ្ងៃទី​ ២១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ លោក ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ និងសហការី បានយក​ថវិកា​ ចំនួន​ ៤០៦០​ ដុល្លារ​អាមេរិក​ ដែល​ថវិកាទាំងនេះ​ បានពីការ​បរិច្ចាគ​របស់​សមាជិក​ សមាជិកា​ សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ កូវីដ​ ១៩​ តាម​រយៈ​ លោក​ គួច​ ចំរេីន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជូនចំពោះ​ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានចូលរួមឧបត្ថម្ភនូវថវិកា តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ជូនដល់រាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ៕