ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោផ្ញើលិខិតអបអរសាទរខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរ-ចិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ធ្នូនេះ បានផ្ញើសារលិខិតមួយច្បាប់ជូនអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន ក្នុងឱកាសខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
នៅក្នុងសារលិខិត សម្តេចតេជោបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា និងសមាជិកសមាជិកាទាំងអស់នៃសមាគមសម្ព័ន្ធខ្មែរចិន ដែលទទួលបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចការរបស់ខ្លួននារយៈពេលកន្លងមកនេះ។
សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា គឺជាសមាគមបង្កើតឡើងដោយបងប្អូនខ្មែរខ្សែស្រឡាញចិន និងបងប្អូនខ្មែរដើមកំណើតចិន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នជារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដើម្បីឲ្យបងប្អូនបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។
សម្តេចតេជោ បង្ហាញក្តីជឿជាក់ថា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ពុង ឃាវសែ សមាជិកសមាជិកទាំងអស់ក្នុងសម្ព័ន្ធខ្មែរចិន បងប្អូនខ្មែរចិនយើង នឹងបន្តរួមសាមគ្គី រួមចំណែកថែរក្សាសុខសន្តិភាពដែលជាកត្តាចំាបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីកសាងជីវភាពរស់នៅកាន់ប្រសើររបស់បងប្អូនខ្មែរចិន និងបងប្អូនខ្មែរទូទាំងប្រទេស។