ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)​ លេីកទី៤​ អាណត្តិទី១

(ភ្នំពេញ)៖ លោក​​ បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) លេីកទី៤​ អាណត្តិទី១​ តាមរបៀបវារៈដូចខាងក្រោម÷
១-ការពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល​ ឬប្រាក់បៀវត្សជាប់ភាគទាន
២-បញ្ហាផ្សេងៗ
លោក​​ប្រធាន​ ក៏បានថ្លែងនូវការកោតសរសេីរ​ និងអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់​ ដែលបានខិតខំរៀបចំនូវសេចក្តីព្រាងឯកសារទាំងនេះឡេីង​ ដេីម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិនិត្យ​ និងពិភាក្សានាពេលនេះ។
អង្គប្រជុំបានពិនិត្យ​ និងផ្តល់យោបល់លេីរបៀបវារៈនិមួយៗ​ ដោយអនុលោមតាមច្បាប់​ និងបទដ្ឋានគតិយុត្តិដែលមានជាធរ​មាន​ ដេីម្បីធ្វេីយ៉ាងណាឲ្យលិខិតបទដ្ឋានទាំងនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមប្រធាន​ ក៏បានស្នេីដល់សមាជិកក្រុមប្រឹក្សាភិបាល​ ត្រូវបន្តសិក្សាស្រាវជ្រាវ​ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀត​ឲ្យបានគ្រប់ជ្រុងជ្រោយ​ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម​ និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល​ សំដៅធានាបាននូវសុខុមាលភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។