សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា”រឿងដីធ្លីត្រូវតែជម្រះគ្នាម្ដង ពេលនេះជាពេលត្រូវធ្វើការវះកាត់ហើយ”។
សម្តេចបន្តថា ចំពោះមន្ត្រីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ធ និងយកដីប្រជាពលរដ្ឋ ហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វេីបាបប្រជាពលរដ្ឋ ដេីម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទេាសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្ដាញចេញពីគណបក្សតែម្ដង។
សម្តេចបន្ថែមថា ចំពោះប្លង់រឹងដែលបានឃុបឃិតគ្នាធ្វើដេាយអំពេីទុច្ចរិតគឺនឹងរំលាយចេាលវិញ។