រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមផ្តល់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ២០ហិកតា ស្ថិតនៅទល់មុខទីតាំងដី អគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរៀបចំទីតាំងសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។