ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ សូមគោរពជូនពរសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនា បតីតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារថា”ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ខ្ញុំ​ និង​ភរិយា​ សូមគោរពជូនពរសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ”។

សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕