ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៧នាក់ និងអ្នកឆ្លងក្នុងសហគមន៍មាន២៧៨នាក់

ប្រទេសថៃ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ២៨៧ ករណី ក្នុងនោះមាន ២៧៨ ករណី ជាករណីឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ចាប់តាំងពីជំងឺផ្ទុះឡើងជាលើកដំបូងនៅខែមករាឆ្នាំ ២០២០ គឺកើនដល់ ១០ ៨៣៤នាក់ ។

សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គ្មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ថ្មីត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់នៅ ៦៧ នាក់ដដែល។

វេជ្ជបណ្ឌិត Taweesilp អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងសរុប ១០ ៨៣៤ ករណី គឺមាន ៦ ៧៣២ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង ៤ ០៣៥ នាក់ កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ មាន ២៨ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕