អន្តរជាតិ៖ គូប្រជែងប្រដាប់អាវុធយ៉ាងច្រើន បានប្រមូលផ្តុំគ្នានៅក្បែរអគាររដ្ឋាភិបាលនានា ក្នុងទីក្រុង Richmond រដ្ឋ Virginia តវ៉ាប្រឆាំង នឹងពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតនៅថ្ងៃព្រហស្បតិ៍។
រូបភាពដែលថតដោយទូរទស្សន៍អង់គ្លេស Sky News នៅទីក្រុង Richmond មិនបានបង្ហាញពីក្រុមអ្នកគាំទ្រលោក Trump ដែលប្រដាប់ដោយអាវុធជាច្រើននាក់ នៅពេលដែលពួកគេបានដើរក្បួននៅតាមដងផ្លូវ ហើយក្បួនទោចក្រយានយន្ត ផ្ទាល់ខ្លួនជាច្រើនត្រូវបានចងដោយទង់ មានរូបអាវុធវែងខ្លី និងផ្ទាំងប្រកាសផ្សេងៗ ហើយខ្លះទៀតមានជាការផ្ញើសារគាំទ្រលោក Trump។
ថ្លែងប្រាប់ស្ថានីយទូរទស្សន៍ Sky News បុរសម្នាក់បានការពារខ្លួនដោយកាន់អាវុធខ្លីមួយដើម ដោយនិយាយថា លោកជឿជាក់ថា ក្រុមអាជ្ញាធរនឹងជ្រៀតជ្រែកក្នុងការតវ៉ា ប្រសិនបើលោកមិនមានអាវុធក្នុងដៃទេនោះ។
បុរសរូបនោះបញ្ជាក់ថា “ប្រសិនបើយើងចេញមកនៅទីនេះដោយគ្មានអាវុធ ពួកគេនឹងបង្ហាញពីប្រវត្តិនៃការធ្វើសកម្មភាពជាច្រើន ដែលពួកគេមិនគួរធ្វើ”។ ដោយមានវត្តមានផងដែរនូវសមាជិកនៃចលនា Black Panthers ដែលអ្នកខ្លះក៏ប្រដាប់ដោយអាវុធដែរ។
ក្រុមអាជ្ញាធរនៅក្នុងទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក បានត្រៀមទប់ទល់ការតវ៉ានានា បន្ទាប់ពីមានហេតុការណ៍សម្រុកចូលក្នុងអគារវិមានកាពីតូល ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី៦ ខែមករា ដោយមានអគាររដ្ឋាភិបាលនានា ត្រូវបានយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹង និងមានវត្តមាននគរបាលយ៉ាងច្រើន៕