ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកនាយករដ្ឋមន្ត្រីអង់គ្លេសចាប់​​ផ្តើម​​ជជែកគ្នា​​តាមខ្សែទូរស័ព្ទជាលើកដំបូងនិងប្រធានាធិបតីអាមេរិកថ្មី

ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើការពិភាក្សាគ្នាជាលើកដំបូងជាមួយនឹងលោក Joe Biden ចាប់តាំងតែពីប្រធានាធិបតីអាមេរិករូបនេះ បានស្បថចូលកាន់តំណែងរួចមក។

លោក Johnson បានសរសេរនៅលើបណ្តាញ Twitter របស់ខ្លួនថា លោកបានរំពឹងទុកថា នឹងបន្តធ្វើកិច្ចការងារ កាន់តែស៊ីជម្រៅជាមួយនឹងសសម្ព័ន្ធមិត្ត ដែលមានប្រវត្តិដ៏យូរអង្វែងមកហើយនេះ ហើយបញ្ជាក់ថា ទាំងអាមេរិកនិងអង់គ្លេស នឹងខំប្រឹងប្រែង ក្នុងការធ្វើឲ្យមានភាពរីកចម្រើនប្រកបដោយនិរន្តភាពនៃបរិស្ថាន និងការងើបឡើងវិញពីកូវីដ១៩។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានថ្លែងសរសើរខ្លាំង ទៅលើការសម្រេចចិត្ត របស់លោកប្រធានាធិបតីអាមេរិកថ្មី Joe Biden ផងដែរចំពោះការផ្លាស់ប្តូរ និងការប្តេជ្ញាចិត្តយ៉ាងខ្លាំង ទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងដាក់ផែនការ ដើម្បីបញ្ចប់ទៅឧស្ម័នកាបូន ត្រឹមឆ្នាំ២០៥០៕