លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនេះបើតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២១។
យោងតាមព្រះរាជក្រឹត្យចេញនៅថ្ងៃដដែលនោះ បានត្រាស់បង្គាប់តែងតាំង អគ្គនាយករដ្ឋបាលជលផលថ្មី គឺ លោក ពុំ សុថា នឹងត្រូវមកកាន់កិច្ចការ ជំនួស លោក អេង ជាសាន ។