ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ មានការអញ្ជើញចូលរួម​​ពី លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។

លើសពីនេះ មន្រ្តីសំខាន់ៗចូលរួម មាន​ អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ ចំណែកក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ការបូកសរុបលទ្ធផលការងារ បង្ក្រាប​បទល្មើសដែលសម្រេចបានក្នុងរយៈពេលកន្លងមក។
កិច្ចប្រជុំផ្តោតលើ ការយល់ដឹង និងស្គាល់ពីតួនាទី ភារកិច្ចរបស់ មន្ត្រីស៊ីបអង្កេត និងនគរបាលយុតិ្តធម៌ ការកំណត់ និងត្រួតពិនិត្យលើសកម្មភាព ភារកិច្ចរបស់មន្ត្រី វឌ្ឍនភាពនៃការរៀបចំ វគ្គផ្សព្វផ្សាយនៃច្បាប់ និង​​ការធ្វើបទបង្ហាញស្តីពី នីតិវិធីនៃការពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕