ភ្នំពេញ៖ លោកឧកញា៉ ឆាយ សុធា អនុប្រធាននីតិកម្ម នៃសមាគមន៍សហព័ន្ធវិនិយោគគិនកម្ពុជា និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានចូលរួមក្នុង ពិធីនៃការដាក់បញ្ចូលក្រុមហ៊ុនសីហាផៅវ័រ រីច ខែមបូឌា ក្នុងសហព័ន្ធធុរកិច្ចកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ០២២១ នៅរាជធានីភ្នំពេញ ។
លោកឧកញា៉ ឆាយ សុធា បានមានប្រសាសន៍ថា ការចូលរួមជាមួយសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការគាំពារផ្នែកផ្លូវ ច្បាប់ ជួយដល់ពាណិជ្ជករ ប្រធានក្រុមហ៊ុន សហគ្រិន ដែលជាម្ចាស់ទំនិញ និងផលិត ផល ព្រមទាំងតំណាងចែកចាយ ធ្វើចរាចរផលិតផល សេវាកម្មផ្សេងៗរបស់ខ្លួនដោយមិនបារម្ភពីការគាបសង្កត់រំលោភបំពានផ្នែកណាមួយឡើយ ។
លោកឧកញ៉ា បានបញ្ជាក់ថា មកដល់ពេលនេះមានជាង២០ ក្រុមហ៊ុន បានចុះ MOU ជាមួយសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា ធ្វើឲ្យពួកគេមានប្រយោជន៍ ជាច្រើន គឺការប្រមូលផ្តុំដៃគូរពាណិជ្ជកម្មនានាជាច្រើន ដែលមានសមាជិកជាង១០ ម៉ឺននាក់។ ការចូលជាសមាជិកនេះជាការផ្សារភ្ជាប់ជាមួយដៃគូរ រកស៊ីជាមួយគ្នាកាន់តែល្អពីមួយទៅមួយ។
លោកឧកញ៉ា ឆាយ សុធា បញ្ជាក់ថា នៅពេលដែលយើងជួបបញ្ហាទាក់ទិននិងផ្លូវ ច្បាប់សមាគមន៍សហព័ន្ធវិនិយោគគិនកម្ពុជា ជួយផ្តល់យោបល់ដោយមិនគិតពី សេវាកម្ម ហើយជាកន្លែងមួយផ្សារភ្ជាប់ពីស្ថាប័នឯកជន ទៅស្ថាប័នរដ្ឋ ហើយក៏ជា កន្លែងអ្នកក្របំផុត មកជាកន្លែងអ្នកមានបំផុត ក្នុងការរកស៊ីធ្វើពាណិជ្ជកម្ម ដោយមិនទាមទារថ្លៃបង់វិភាគទានផ្សេងៗនោះឡើយ ៕