ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខេត្តព្រះសីហនុគ្រោងនឹងធ្វើស្ពានដែកមួយខ្សែរឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ

ខេត្តព្រះសីហនុ គ្រោងនឹងធ្វើស្ពានដែកមួយខ្សែរឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងផ្លូវជាតិ របស់កម្មករ កម្មការិនីឆ្លងកាត់ទៅវិញ ទៅមក ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ស្ពាននេះជំនាញបានសិក្សារួចហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក និងចាប់ផ្តេីមសាងសង់នៅក្នុងខែមិនា ឆ្នាំ២០១៩ នេះ ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ពានដែកឆ្លងផ្លូវនេះ មានប្រវែង២៤ម៉ែត្រ កំពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ។

រថយន្តកុងតឺន័រ ក៏អាចរត់ក្រោមស្ពាននេះបានដែរ ។ ស្ពាននេះនឹងអាចជួយសម្រួលការកកស្ទះចរាចរណ៍ និងហានិភ័យដល់កម្មករកម្មការិនីបានមួយកម្រិតដែរ។

តាមគម្រោងនេះ កម្មកររោងចក្រញូស្តារការប្រមាណ ៤ពាន់ នាក់ មានការគាំយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្ត សម្រាប់សុវត្ថិភាពកម្មករទាំងអស់ ៕