ស្របពេលដែលប្រទេសក្នុងតំបន់បានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាលពីថ្ងៃទី៣១ ធ្នូរ ឆ្នាំ២០១៦រួចមក អ្នកជំនាញបានលើកឡើងថា ការលុបបំបាត់របាពន្ធគយបានផ្តល់ជាឱកាសនិងបញ្ហាប្រឈមផងដែរសម្រាប់កម្ពុជា។
មន្រ្តីជាន់ខ្ពស់ក្រសួងឩស្សាកម្មនិងសិប្បកម្ម និងអ្នកសេដ្ឋកិច្ចមួយចំនួនបានអះអាងថា ការអនុគ្រោះព័ន្ធលើទំនិញគ្រប់ប្រភេទនៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៦នេះ គឺបានបង្កើតជាឱកាសផង នឹងនាំឲ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់អ្នកផលិតក្នុងស្រុក។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឩស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានពិតប្រាកដមានលំហូរចូលផលិតផល ដោយសេរីនៃសេវាកម្ម វិនិយោគ និងកម្មករជំនាញចូលមកប្រទេសកម្ពុជា ដោយរួចព័ន្ធ ដែលជាបញ្ហាល្អសម្រាប់កម្ពុជាផងដែរ។
លោក ហេង សុខគង់បានអះអាងថា ទន្ទឹមនោះកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដូចជាការផលិតមិនមានស្តង់ដាត្រឹមត្រូវ និងផលិតបានលក់ក្នុងតម្លៃថ្លៃនៅឡើយ ដែលជាបញ្ហាប្រឈមមួយដ៏សំខាន់។
ក្រៅពីនេះក្រសួងឩស្សាហកម្មបានខិតខំប្រឹងប្រែងអនុវត្តឲ្យមានស្តង់ដាជាច្រើន ដើម្បីជម្រុញឲ្យផលិតនៅកម្ពុជាឈានឆ្ពោះទៅរកគុណភាពនឹងស្តងដាឈានដល់ការប្រកួតប្រជែង។
លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់លើពិភពលោកមានតែប្រទេសនៅអាស៊ានទេដែលផ្តល់ឲ្យការប្រកួតប្រជែងដោយសេរី ប៉ុន្តែគេគិតពីរឿងគុណភាពជាធំ ហើយបច្ចុប្បន្នទំនិញទាំងនោះនឹងត្រូវអនុគ្រោះពន្ធដែលបញ្ហានេះហើយធ្វើឲ្យក្រសួងសិប្បកម្មកំពុងតែពង្រឹងស្តង់ដា នឹងផ្តោតជាសំខាន់រឿងផលិតភាពរបស់អ្នកផលិតក្នុស្រុក។
ចំណែក ទីប្រឹក្សាឩត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក បណ្ឌិត ម៉ឺ កល្យាណបានពន្យល់ថា ចំពោះប្រជាពលរដ្ឋកម្ពុជាជារឿងល្អដែលមានផលិតផលមានគុណភាពប្រើប្រាស់ទិញក្នុងតម្លៃថោក ប៉ុន្តែចំពោះរដ្ឋាភិបាលវិញមិនសូវល្អទេ ដោយសារតែការប្រមូលពន្ធមិនបានចូលថវិកាជាតិ។
លោកបណ្ឌិតគូរបញ្ជាក់ថា បើសិនជាកម្ពុជាពូកែមានភាពប្រណាំងប្រជែងល្អជាងគេជារឿងល្អ ប៉ុន្តែបើសិនអត់ឈ្នះគេគឺ ត្រូវតែចុះចាញ់តែម្តង។ ជាទូទៅការប្រកួតប្រជែងរបស់កម្ពុជានៅទន់ខ្សោយនៅឡើយ ដែលចាប់ពីពេលនេះទៅទាំងផ្នែកឯកជន និងរដ្ឋាភិបាលត្រូវតែរួមគ្នាដើម្បីធ្វើមេចឲ្យការផលិតល្អបានល្អជាងមុន។
កម្ពុជាចាប់ផ្តើមអនុវត្តគោលការណ៍អនុគ្រោះពន្ធលើទំនិញក្នុងតំបន់ប្រមាណ ១ម៉ឺនមុខចាប់តាំងពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ ស្របទៅតាមតារាងពន្ធគយ សុខដុមរបស់អាស៊ានដែលប្រទេសជាសមាជិកបានព្រមព្រៀងគ្នារួចមកហើយនោះ។
បច្ចុប្បន្ននេះសហគ្រាសធុនតូច និងធម្យមនៅទូទាំងប្រទេសកម្ពុជាមានជាង ៥១ម៉ឺនសហគ្រាស ហើយមានប្រមាណ ៩៩.៧% និងសហគ្រាសដែលបានចុះបញ្ជីផ្លូវការមានជាង ៣ម៉ឺនសហគ្រាស ហើយកន្លងមកពួកគាត់នាំចេញផលិតផលទៅកាន់បណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសផ្សេងៗទៀត៕