ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អតីតទីប្រឹក្សា ទំលាយរឿងលោក Trump ធ្លាប់ចេញបញ្ជាឲ្យសំលាប់ មេដឹកនាំស៊ីរី លោកអាសាដ

បរទេស៖ នៅសប្តាហ៍នេះមានការ លើកឡើងគួរឲ្យភ្ញាក់ផ្អើលមួយទៀត នៅក្រោយការចាកចេញពីតំណែង របស់លោកប្រធានាធិបតី អាណត្តិមុនលោក Donald Trump
ដោយអតីតទីប្រឹក្សាមួយរូបរបស់លោកថា Trump ធ្លាប់ចេញបញ្ជាក់ឲ្យកំចាត់ចោល នូវមេដឹកនាំស៊ិរីបច្ចុប្បន្នលោកអាសាដ។

លោក KT Macfarland អតីតទឹកប្រឹក្សារងផ្ទាល់ទទួលបន្ទុក ផ្នែកកិច្ចការងារសន្តិសុខជាតិ ដែលបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ទូរទស្សន៍ BBC ថាលោក Trump ពិតជាបានចេញបញ្ជាឲ្យធ្វើឃាត មេដឹកនាំលោកអាសាដពិតមែន នៅក្នុងសប្តាហ៍ដំបូងនៃការកាន់អំណាច របស់លោកកាលពីឆ្នាំ២០១៧។

លោកបានបន្តថា នៅក្នុងកិច្ចប្រជុំមួយក្រោយពេល ដែលលោកបានទស្សនាវិដេអូដោយផ្ទាល់ អំពីទិដ្ឋភាពពលរដ្ឋស៊ីវិលជាច្រើននាក់ បានរងការវាយប្រហារ នៅក្នុងរោងចក្រផលិតហ្គាស Sarin ប៉ុន្តែត្រូវបានបដិសេធដោយលោក និងមានទាំងការផ្តល់យោបល់ បន្ថែមមួយចំនួនផងដែរ។

គ្រានោះលោកបានឆ្លើយតបទៅនឹងលោក Trump ភ្លាមថាលោកមិនអាចធ្វើរឿងនេះ បាននោះទេពីព្រោះជាទោសឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែមិនបានប៉ុន្មានខែផងលោក Macfarland ក៏ត្រូវបានបណ្តេញចេញពីតំណែង៕