សារាចរណែនាំដែលផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំទិវានេះឡើង សំដៅជំរុញការផ្សព្វផ្សាយ បំផុតស្មារតី ស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី។
តាមរយៈសារាចរនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ចូលរួមឲ្យកាន់តែសកម្មថែមទៀត ក្នុងទិវាវប្បធម៌ជាតិ ដោយធ្វើការផ្សព្វផ្សាយ រៀបចំកម្មវិធីវប្បធម៌ផ្សេងៗ ដើម្បីចូលរួមក្នុងកិច្ចថែរក្សា ការពារនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅកម្ពុជា៕