កងកម្លាំងទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសទៅលើទីជម្រករបស់ក្រុមភេរវជននៅតំបន់ កាស្មៀរ ក្នុងទឹកដីប្រទេសប៉ាគិស្ថាន នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានឲ្យដឹងថា យន្តហោះចម្បាំង Mirage 2000 fighter jets ចំនួន១២គ្រឿង បានវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ក្រុមអ៊ីស្លាមជ្រុលនិយម Jaish-e-Mohammed jihadist group ក្នុងទឹកប៉ាគិស្ថាន ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានបន្តថា ការវាយប្រហារតាមអាកាសនេះ គឺជាការសងសឹកលើក្រុមអ៊ីស្លាមជ្រុលនិយមនេះ ដែលបានបំផ្ទុះគ្រាប់បែកលើរថយន្តដឹកកងកម្លាំងសន្តិសុខឥណ្ឌា កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាចំនួន៤៤នាក់បានបាត់បង់ជីវិត ៕