ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច ទៀ បាញ់ ប្រាប់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលបំណែកយន្តហោះដែលធ្លាក់នៅលើខ្នងភ្នំឱរ៉ាល់

0ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យខាងជំនាញពាក់ព័ន្ធចុះទៅពិនិត្យសិក្សាមើលបំណែកយន្តហោះដ៏ធំមួយគ្រឿងដែលស្ថិតនៅក្នុងព្រៃនៃខ្នងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យដឹងការពិតថា តើយន្តហោះនោះធ្លាក់នៅក្នុងសម័យណា?។

ការបញ្ជាឲ្យខាងជំនាញចុះទៅពិនិត្យមើលយន្តហោះដែលធ្លាក់នៅក្នុងព្រៃជាយូរឆ្នាំមកហើយនេះ គឺបន្ទាប់ពីព្រះសង្ឃមួយក្រុមបាននិមន្តចូលទៅក្នុងព្រៃនៃភ្នំឱរ៉ាល់ ហើយក៏បានប្រទះឃើញបំណែកយន្តហោះនោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា សម្តេចបានឲ្យខាងជំនាញពាក់ព័ន្ធចុះទៅពិនិត្យសិក្សាមើលដោយផ្ទាល់នៅកន្លែងយន្តហោះដែលធ្លាក់នៅក្នុងព្រៃនោះ។ ដោយសម្តេចបានលលកឡើងថា “ខ្ញុំកំពុងតែចាត់ការហើយ ព័ត៍មាននេះ គឺជាព័ត៍មានមួយយើងចាំបាច់ណាស់ គឺត្រូវតែទៅមើលផ្ទាល់ ទៅសិក្សាមើល ព្រោះនេះវាជាស្នាកស្នាមមួយដ៏សំខាន់ណាស់ ហើយយើងអាចរកឃើញរឿងរ៉ាវដ៏ច្រើនទៀត”។