លោក ឌួង ដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី២ចប់រួចហើយនៅព្រឹកមិញ ថ្ងៃទី ២៦ កុម្ភៈ ២០២១ ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី ២ដែលជាលើកចុងក្រោយរួចរាល់ហើយ។
លោក ឌួង ដារ៉ា លើកឡើងថា វ៉ាក់សាំងនេះនឹងដំណើរការលូតលាស់ក្នុងប្រព័ន្ធសរីរាង្គការពារសុខភាពរបស់ខ្ញុំ។ ដើម្បីអោយដឹងថាវ៉ាក់សាំងនេះកំពុងដំណើរការលូតលាស់នៅក្នុងរាងកាយខ្ញុំពិតប្រាកដ ខ្ញុំនឹងទៅពេទ្យដើម្បីឆែកពិនិត្យមើលជាបន្ត។
លើសពីនេះលោកបញ្ជាក់ថា “យើងមានម៉ាស់ មានចិល មានទឹកអាល់កុលនិងទទួលបានវ៉ាក់សាំងចាក់ការពារកូវីដ-19 នេះ គឺរិតតែធ្វើអោយយើងមានទំនុកចិត្តកាន់តែខ្ពស់លើប្រព័ន្ធការពារសុខភាពរបសខ្លួនយើងផ្ទាល់”។
លោកបានសូមមអំពាវនាវដល់មន្រ្តីរាជការដែលមានឈ្មោះចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់អោយបានរួសរាន់ ព្រោះមកមុនបានចាក់មុន។ សូមបងប្អូនប្រជាពលរដ្ឋរងចាំទទួលដំណឹងពីក្រសួងសុខាភិបាលអំពីពេលវេលានៃការចាក់វ៉ាក់សាំងនៅពេលបន្តបន្ទាប់ខាងមុខ។
ជាមន្រ្តីរាជការម្នាក់ និងជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមអរគុណមហាមិត្តចិនជាបងប្អូនដែលបានផ្តល់ជំនួយវ់ាក់សាំងចាក់ការពារអាយុជីវិតពលរដ្ឋកម្ពុជាទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវី-19 ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕