ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងអា ស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងសុខា ភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា។
សូមគោរព ជម្រាបជូន សាធារណជនទាំងអស់ឲ្យបានជ្រាបថា នៅល្ងាចនៃថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca /SII) ចំនួន៣២៤.០០០ដូស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ»។