(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៅ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅរៀបចំកិច្ចជំនួបពិភាក្សាជាមួយដៃគូសហការ APHEDA ដោយមានការចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងសហការី។
នៅក្នុងកិច្ចពិភាក្សានេះ ក្នុងគោលបំណង ពិធីប្រគល់ និងទទួលកុំព្យូទ័រ (Laptop) ចំនួន ១គ្រឿង និងម៉ាស៊ីនព្រីនចំនួន ២គ្រឿងពី ដៃគូសហកាAPHEDA មកជូនអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។
APHEDA នឹងប្រគល់ឧបករណ៍បន្ថែមជូនមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលជំនាញបន្ថែម ជូនមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ និងជំរុញសកម្មភាពត្រួតពិនិត្យសារធាតុអាបេស្តុស (Abestos) ដែលមានសភាពាណិជ្ជកម្មអ៊ឺរ៉ុប (Eurocham) ជាដៃគូរសហការ។
គម្រោងមួយចំនួន មានការសហការដោយមន្ទីរភ្នាក់ងាររបស់ប្រទេសអូស្រ្តាលី ស្តីពីសុវត្ថិភាព និងការលុបបំបាត់សារធាតុអាបេស្តុស។