ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទេសឥណ្ឌូនេស៊ី បានទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលទើបបានទទួលចំនួន ១លានដូស

អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពី ប្រទេសនេះទើបតែបានទទួល វ៉ាក់សាំងប្រភេទនេះចំនួន ១លានដូស។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុកកិច្ចការងារ គ្របគ្រងអាហារនិងថ្នាំពេទ្យរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ទៀតថា វ៉ាក់សាំងនេះនឹងត្រូវ ចែកចាយ និងចាក់ជូនពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។

វ៉ាក់សាំងដែលមានចំនួនប្រមាណជា ១.១លានដូស ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ប្រទេសកាលពីល្ងាចថ្ងៃទី០៨ ខែមីនានេះ គឺជាផ្នែកមួយនៃវ៉ាក់សាំងរបស់កម្មវិធី COVAX។

តាមការបញ្ជាក់របស់ លោករដ្ឋមន្ត្រីក្រសួងការបរទេស Retno Marsudi បានឲ្យដឹងថា កញ្ចប់វ៉ាក់សាំង AstraZeneca សរុបចំនួន១១,៧លានដូស នឹងត្រូវបញ្ចូនមកដល់ប្រទេសឥណ្ឌូនេស៊ី ជាផ្នែកៗរហូតដល់ខែឧសភា។

សូមបញ្ជាក់ថា វ៉ាក់សាំងរបស់ចិន Sinovac ចំនួន៣៨លានដូស ដែលបានដឹកជញ្ជូន មកដល់ប្រទេសដែលមានពលរដ្ឋសរុបដល់ទៅ ២៧០លាននាក់ ហើយត្រូវបានចាប់ផ្តើមដំណើរការ ចាក់តាំងតែពីខែមករាមកម្ល៉េះ ៕