ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបត្ថម្ភថវិកា  ៥០០,០០០រៀល ដល់ប៉ូលិលស្រីដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍

ស្ទឹងត្រែង ៖ ក្រោយពីមានការរិះគន់ ចំពោះចំណាត់ការលើលោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅថ្មីៗនេះ។

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នោថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ៕