ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្រេចដកតំណែង លោក ផ្កាយ២ម្នាក់ព្រោះល្មើសវិន័យ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកតំណែង ឧត្តមសេនីយ៍ទោ ស៊ុយ វុឌ្ឍី  ពីអនុប្រធាននាយកដ្ឋាន នគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ យមកជាមន្ត្រី ដោយអនុវត្តល្មើសនិងវិន័យ កងកម្លាំងនគរបាលជាតិ។​

សារធារណៈជនតាមបណ្តាញសង្គមហ្វេសប៊ុកបានសារទចំពោះចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងពី អនុប្រធាននាយកដ្ឋាន នគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យមកជាមន្ត្រី លើឈ្មោះ ស៊ុយ វុឌ្ឍី (ផ្កាយ២)នេះ គឺជាការអនុវត្តដើម្បីបង្កើនប្រសិទ្ធិភាពច្បាប់។

សាធារណៈជនលើកឡើងថា កន្លងមកមានមន្រ្តីខិតខូចមួយចំនួនបាននឹងកំពុងធ្វើបាបរាស្រ្តតាមរយៈអំណាច លុយ និងមុខតំណែងរបស់ខ្លួន ហើយប្រជាពលរដ្ឋស្លូតត្រង់មិនដែលហ៊ានតបតទេ ព្រោះពួកគាត់យល់ថា អំណាចនេះត្រូវបានប្រើតាមរយៈឋានានុក្រម។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស៊ុយ វុឌ្ឍី អត្តលេខ៣១៧៣៦ ត្រូវបានដកតំណែងពីអនុប្រធាននាយកដ្ឋាន នគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ មកជាមន្ត្រីវិញ ក្រោមមូលហេតុល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។

នេះបើយោងតាម ប្រកាសស្តីពី ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានបែកធ្លាយ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​ឆ្នាំ២០១៩។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយលោកបានបង្ហាញថា តើ លោក ស៊ុយ វុ​ឌ្ឍី បាន​ប្រព្រឹត្ត​ទង្វើ​អ្វី ទើប​បណ្តាល​ខុស​នឹង​វិន័យនោះ​ តែលោកពន្យល់ថា លោក ស៊ុយ វុ​ឌ្ឍី ត្រូវបាន​ដកដំណែង​ពី ​អនុប្រធាននាយកដ្ឋាន តែ​លោក នៅតែ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​ពីរ​) ដដែល​។

សូមរំឭកថា កាលពីថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី ក៏ត្រូវបានដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រោយបែកធ្លាយវីដេអូ ដែលលោក គឹម រស្មី បាននឹងកំពុងសម្ញែងពីឥទ្ធិពល អំណាច និងលុយ ចែកកូនៗជាងកន្លះលានដុល្លារអាមេរិក ដែលនោះគ្រាន់តែជាកាដូ ចូលឆ្នាំចិនប៉ុណ្ណោះ៕