លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអគ្គនាយកក្រុមហ៊ុន ឌីអិលអេ( Dia m ond Lucky Asia ) រួមសហការីបានអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម របស់ចិនរួចរាល់ហើយនៅវគ្គទី ១នេះ។
ក្នុងការចាក់នេះដែរ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណ ចំពោះមហាមិត្តចិន និងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
សូមរំលឹកថា តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុស។
បច្ចុប្បន្ននេះ ចំនួន ៦០ម៉ឺនដុសបាន ដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ ៤០ម៉ឺនដុសទៀតបម្រុងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។