ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឆ្លងជំងឺកូវីដ-១៩ ជាង ១១លាននាក់ និងអ្នកស្លាប់មានរហូតដល់ជិត ២៨ម៉ឺននាក់នៅប្រទេសប្រេស៊ីល 

អន្តរជាតិ៖ ក្រសួងសុខាភិបាលប្រទេសប្រេស៊ីល បានរាយការណ៍ថាមានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ១១,៤៨៣,៣៧០ ករណី និងមានចំនួនអ្នកស្លាប់រហូតដល់ជិត ២៧៨,២២៩ នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា មានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៤៣,៨១២ ករណី និងមានអ្នកស្លាប់ ១,១២៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

រដ្ឋសៅប៉ូឡូ ជារដ្ឋដែលរងផលប៉ះពាល់ ខ្លាំងបំផុតរបស់ប្រទេសនេះ បានឆ្លងជំងឺរាតត្បាត ដោយបានចុះបញ្ជីជាង ៨៨ ភាគរយនៅក្នុងមណ្ឌលថែទាំនៅមន្ទីរពេទ្យ ដោយអ្នកជំងឺកូវីដ-១៩ ខណៈមជ្ឈមណ្ឌលវេជ្ជសាស្ត្ររាប់សិបកន្លែងទៀត ត្រូវបានកាន់កាប់ទាំងស្រុង សម្រាប់ដាក់អ្នកជំងឺ។

រលកថ្មីនៃជំងឺរាតត្បាតកូវីដ-១៩ បានពន្លឿនទាំងការឆ្លង និងករណីស្លាប់ នៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាមួយនឹងការស្លាប់របស់ពលរដ្ឋ ដែលមានអាយុចន្លោះពី ២០ ទៅ ៥០ ឆ្នាំ។

អាជ្ញាធរសុខាភិបាលប្រទេសប្រេស៊ីល បានសន្មតថា រលកថ្មី នៃការឆ្លងទៅនឹងវីរុសប្រភេទ P.1 ដែលបានកើតឡើងនៅក្នុងរដ្ឋអាម៉ាសា នៅភាគខាងជើងប្រទេសប្រេស៊ីល កាលពីខែវិច្ឆិកា ឆ្នាំមុននិងចលនារបស់ប្រជាជន ក្នុងវិស្សមកាលរដូវក្តៅ ៕