សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យលោក ទិន សៃ តំណាងស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បង្កើត”គណបក្សកែទម្រង់កម្ពុជា”។
គណបក្សនេះសរសេរជាអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សរឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ៕
ប្រភព Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister