លោកឧកញ៉ា ឆាយ សុធា អគ្គនាយក ក្រុមហ៊ុន ឌី អិល អេ (Diam ond Lucky Asia) ជាក្រុមហ៊ុនល្បីឈ្មោះផ្នែកប្រឹក្សាយោបល់ផ្នែកច្បាប់ និងពាណិជ្ជកម្មនៅកម្ពុជា និងលោកជំទាវ ឡាយ សុធាវី នាសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានដឹកនាំ គណគ្រប់គ្រង ជួបសំណេះសំណាល ជាមួយនិង លោក ស្បោង សារ៉ាត ប្រធានគណៈ កម្មាធិការគណប្រជាជនកម្ពុជាខេត្ត ព្រៃវែង ។
ពិធីជួបសំណេះសំណាលនោះ លោកឧកញ៉ា ឆាយ សុធា ក្នុងនាមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានឧបត្ថម្ភអង្ករ ចំនួន១០តោន ជូនដល់គណៈកម្មាធិការគណបក្សខេត្តផងដែរ។
លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា ថ្ងៃនេះយើងខ្ញុំក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាប្រធានក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ឆាយ សុធា និងលោកជំទាវ រួមក្រុមការងារ មានរកចិត្តដ៏ស្មោសចំពោះ ប្រជាជនយើង។
លោកប្រធានក្រុមប្រឹក្សាចាត់ទុកថា ឥឡូវកម្ពុជាយើងកំពុងជួបវិ បត្តិកូវីដ១៩ ជាពិសេសនៅខេត្តព្រៃវែងយើងនេះ ក្រុមការងារជំនាញកំពុងប្រមូលអ្នកពាក់ព័ន្ធជាច្រើនទៀតដែលជាប់ពាក់ព័ន្ធករណីឆ្លងកន្លងទីថ្មីៗនេះ។
លោកឧកញ៉ា ឆាយ សុធា គឺជា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង របស់គណបក្សប្រជាជនកម្ពុជា។
លោកឧកញ៉ាមានប្រសាសន៍ថា យើងខ្ញុំចូលរួមថ្ងៃនេះគឺ ជួយប្រជាជនយើងនៅខេត្តព្រៃវែង ដែលកំពុងធ្វើចត្តាឡីស័ក្តជួបការលំបាក អំណោយតិចតួចនេះគឺ ដើម្បីចែកជូនពលរដ្ឋកំពុងធ្វើ ចត្តាឡីស័ក្តនិងព្យាបាលជំងឺកូវីដ១៩ នៅតាមស្រុកមួយចំនួនក្នុងខេត្តនេះតែម្តង ទោះជាតិចក្តីឬច្រើនក្តី ជាការងារមនុស្សធម៌ជួយគ្នាក្នុងគ្រាមានអាសាសន្ន។
លោកឧកញ៉ារំលឹកថា” យើងខ្ញុំបានរស់ធំធាត់រហូតមកដល់ពេលនេះ ដោយសារតែបានហូបបាយគណបក្សប្រជាជន ជាពិសេសខ្ញុំមិនភ្លេចទេ ជីវិតជាក្មេងកំព្រាឳពុក ម្តាយរស់នៅមណ្ឌលកុមារកំព្រាគៀនឃ្លាំង បន្ទាប់ពីសម័យប៉ុលពត។ ខ្ញុំបានរស់នៅធំធាត់និងរីកចម្រើនដល់សព្វថ្ងៃ គឺមិនភ្លេចគុណថ្នាក់ដឹកនាំទេ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែម្តងដែលធ្វើឲ្យយើងខ្ញុំបានរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ”។
លើសពីនេះះលោកឧកញ៉ាលើកឡើងបន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលលោកឧកញ៉ាបានចុះជួយដោះះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដោយកន្លងមកបានធ្វើកិច្ចការមនុស្សធម៌ក្នុងសង្គមច្រើន តាមបណ្តាខេត្តមួយចំនួនទៀត ។
ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា២០២០ លោកឧកញ៉ា ឆាយសុធា ដោយមានកិច្ចការរវល់ ក៏បានចាត់ឲ្យលោក ចាន់ វិចិត្រ ជាជំនួយការ បានយកជំនួយថវិកាចំនួន៤០ លានរៀលដែលជាថវិការបស់ក្រុមការងារក្រុមហ៊ុន ឌី អិល អេ យកប្រគល់ជូនក្រុមប្រឹក្សាឃុំកំពង់ពពិល ស្រុកបារាំងខេត្តព្រៃវែង ដើម្បីយកទៅប្រើប្រាស់ទុកជាប្រយោជន៍នៅមូលដ្ឋាន ក្នុងឃុំតែម្តង។
លោកឧកញ៉ា ឆាយ សុធា បានផ្ញើសារទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងកាលទេស:លំបាកនេះ សូមគោរពតាមគោលការណណែនាំរបស់ សម្តេចតេជោ គឺ៣កុំ ៣ការពារដែលជាអាវក្រោះ ជួយការពារអាយុជីវិតយើងបាន និងសូមថែរក្សាសុខភាពទាំងអស់គ្នា។