ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ក្លិប​កម្សាន្ត​ និង​បារ​របស់ជនបរទេស១២៩៥កន្លែងក្នុងរាជធានីភ្នំពេញ មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ​៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាន​ឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ ក្លិប​កម្សាន្ត​ និង​បារ​បារាំង ​សរុប​ចំនួន​១២៩៥កន្លែង នៅទូទាំងរាជធានីភ្នំពេញ មានចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

លោក អ៊ីវ ភារិទ្ធ នាយការិយាល័យ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង នៅ​ក្នុង​អង្គសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ព្រមទាំងមានការចូលរួមពីស្នងការរង អធិការ​ និង​អធិការរង​ នាយ​ ​នាយ​រង​ប៉ុ​សិ៍្ត​រដ្ឋបាល​ សរុប​២៥០​នាក់​។​

​លោក អ៊ីវ ភារិទ្ធ បានបញ្ជាក់ក្នុងរបាយការណ៍បូកសរុបនេះថា ក្នុងចំណោម​ ក្លិបកម្សាន្ត និងបារបារាំង​ជាង​១​ពាន់​កន្លែង​ បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​តទៅទៀត។

​បញ្ហា​ប្រឈម​នឹង​ការ​ចែកចាយគ្រឿងញៀនខុសច្បាប់ ភាគច្រើនកើតមានឡើងនៅ​តាមតំបន់​សំណង់​មិន​រៀបរយ​ ​ដូច​ជា​ តំបន់​បឹង​ឈូក​ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅតំបន់​បឹង​កក់​ ក្នុងសង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ​មិនមែនជា​កន្លែង​លក់ដូរ​ធំដុំ​នោះ​ទេ​ តែ​វា​ជា​ករណី​ចែកចាយ​យ៉ាង​សកម្ម​ ហើយ​ក្នុង​ការ​លក់​ជួញដូរ​នេះ​ គឺ​ភាគច្រើន​គេ​ប្រើប្រាស់​លើ​កុមារ​តូចៗ​ ក្មេង​តូចៗ​ ដែល​មិន​គ្រប់​អាយុ​ត្រឹម​១២​ឬ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ ឬ​អាច​ជន​ពិការ​ផង​ដែរ​ក៏​មាន​។​

​យោង​តាម​របាយការណ៍​ និង​ការ​វាយតម្លៃ​សន្និដ្ឋាន​ឃើញ​ថា​ កិច្ច​ប្រ​តិ​ប​តិ្ត​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ ជា​រួម​ទោះបី​បទល្មើស​កើនឡើង​៨.៩៥ភាគរយ​ ប៉ុន្តែ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទទួល​បាន​លទ្ធផល​ខ្ពស់​រហូត​ដល់​៩០.៨២ភាគរយ​ នឹង​ការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣​ ត្រូវ​បាន​ជំរុញ​ខ្លាំងក្លា​ដោយ​បង្ក្រាប​បាន​២.០២៤​ករណី​ ឃាត់ខ្លួន​ជនល្មើសបាន​៣.៦៧០​នាក់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕