ក្នុងឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយទឹកចិត្តសោមនស្សរីករាយ នៃខួបកំណើតគម្រប់ ៧០ឈានចូល ៧១ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ។
លោកឧកញ៉ា ឆាយ សុធា អគ្គនាយក ក្រុមហ៊ុន DLA ( Dia mond Lucky Asia ) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមលំអោនកាយគោរព ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ បុត្រា បុត្រី ចៅៗ ជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អបរិបូណ៍ កម្លាំង ពលំមាំមួន ប្រកបដោយសិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅអភិវឌ្ឍន៍ជាតិ ។
លោកឧកញ៉ាបានផ្ញើសារថា “ក្នុងស្មារតីពោរពេញដោយសម្មាទិដ្ឋិរបស់ខ្ញុំបាទ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ គឺជាអ្នកដឹកនាំកំពូលប្រកបដោយវីរភាពគំរូ ដ៏ឧដុង្គឧត្តម និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកប ដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិ ភាព និងការអភិវឌ្ឍន៍ និងការរីកចម្រើនគ្រប់វិស័យជាពិសេ សបានចាត់វិធានការប្រយុទ្ធ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ “។
លោកឧកញ៉ាបន្ថែមសារថា យើងខ្ញុំបាទមើលឃើញ រាជរដ្ឋាភិ បាលកម្ពុជាការដឹកនាំរបស់សម្ដេច បានសម្រេចបង្កើតគណៈ កម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសម្ដេច ជាមេដឹកនាំបញ្ជាការផ្ទាល់ និងមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ន-អភិបាលរាជធានី-ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ប្រកបដោយប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។
គោរពជូនពរពី
*ខ្ញុំបាទ ឧកញ៉ា ឆាយ សុធា អគ្គនាយក ក្រុមហ៊ុន ឌី អិល អេ ( Diamond Lucky Asia ) និង លោកជំទាវ ព្រមទាំងសហការីទាំងអស់
*ខ្ញុំបាទ ជឿង យសវុឌ្ឍ ប្រធានក្រុមមេធាវី ឌី អិល អេ ( Diamond Lucky Asia ) និងក្រុមមេធាវី ព្រមទាំងសហការីទាំងអស់។