អ្នកវិភាគបានលើកឡើងពីដំណោះស្រាយវិបត្តិភូមា!កាលពីថ្ងៃ៣ ១ ខែមិនា ឆ្នាំ២០២១មានការប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខពិភពលោក និងទទួលលទ្ធផល៖
១-ភាគី សរអ មានបំណងធ្វើឲ្យប្រទេសភូមាមានស្ថិរភាពនយោបាយឡើងវិញ តាមរយៈដាក់ទណ្ឌកម្ម និងមានវិធានការណ៍កៀបសង្កត់ក្រុមទាហាន ដើម្បីប្រគល់អំណាចជូនលោកស្រី អង់សាន ស៊ូជី ។ សរអ គាំទ្រអាស៊ានឲ្យដើរតួនាទីចចារនេះជាមុន។
២-ភាគី ចិន មានបំណងធ្វើឲ្យប្រទេសភូមាមានស្ថិរភាពនយោបាយឡើងវិញដូចគ្នា តាមរយៈការចរចារគ្នាដោយសន្តិវិធី ក្នុងចំណោមភាគីជម្លោះក្នុងប្រទេសភូមា។ គាំទ្រអាស៊ានឲ្យដើរតួនាទីចចារដូចគ្នា តែត្រូវឈរលើជំហរមិនលូកដៃចូលក្នុងប្រទេសជាសមាជិក និងជំហរអាស៊ានវាសនាតែមួយ។ ភាគីចិនប្រឆាំងដាច់ខាតលើការដាក់ទណ្ឌកម្មលើយោធាភូមា។
៣-ក្នុងពេលប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខពិភពលោក ទស្សនៈម្ចាស់សង្គ្រាមពាណិជ្ជកម្មទាំង២នៅមានមតិខ្វែងគ្នា១៨០ដឺក្រេ និងពិបាកត្រូវគ្នាណាស់ ព្រោះម្ចាស់ទាំង២ កំពុងសំកាំងសំញ៉ែងទ័ពដាក់គ្នានៅពេញសមុទ្ទចិនខាងត្បូងដូច្នេះ។
**តើពេលណាទើបមានពន្លឺនៃដំណោះស្រាយវិបត្តិនៅភូមា ?
ដោយ លោក ហេង វ៉ាន់ដា នយកសាកលវិទ្យាល័យ វ៉ាន់ដា គណនេយ្យ