ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមក្នុងសិក្ខាសាលា ស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយក្រសួងមុខងារសាធារណៈសហការជាមួយនឹងធនាគារពិភពលោក (World Bank) ក្រោមការសម្របសម្រួលរបស់សាលាភូមិន្ទរដ្ឋបាល។
សូមបញ្ជាក់ថា សិក្ខាកាមដែលត្រូវបានអញ្ជើញចូលរួមគឺត្រូវបានជ្រើសរើសចេញពីថ្នាក់ដឹកនាំ ក្រសួង/ស្ថាប័ន ចាប់ពីថ្នាក់អគ្គនាយករង រហូតដល់ថ្នាក់រដ្ឋលេខាធិការ ដោយផ្តោតសំខាន់លើបេក្ខភាពជាអ្នកដឹកនាំទៅអនាគត ប្រកបដោយទស្សនៈវិស័យ និងមាននវានុវត្តន៍កែទម្រង់ក្នុងវិស័យដែលខ្លួនកំពុងបំពេញការងារ ដើម្បី ឱ្យស្របទៅនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕