ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកំពុងពិចារណាអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងកូវីដ១៩រួចចេញ-ចូលខេត្ត

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាននិងកំពុងពិចារណាក្នុងការផ្តល់ការអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងកូវីដ១៩ទាំង២លើករួចរាល់ចេញ-ចូលខេត្តព្រះសីហនុ ក្រោយបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលត្រូវបានបញ្ចប់ ។

តាមបណ្តាញសង្គមហ្វេសប៊ុករបស់ខេត្តព្រះសីហនុនារសៀលថ្ងៃ៨ មេសា នេះបានឲ្យដឹងថា “រដ្ឋបាលខេត្តព្រះសីហនុកំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់” ។

រាជរដ្ឋាភិបាលកម្ពុជាបានឲ្យផ្អាកការធ្វើដំណើរឆ្លងខេត្តរបស់ពលរដ្ឋរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃ៦-២០មេសា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕